ឈាមស្រែកស្បែកហៅ ! បាញ់សម្លាប់គេពីយប់ រសៀលចាប់បាន
ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ១០:១៧ (28-09-2016 10:17)
ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថាបានប្រើកាំភ្លើងច្នៃកាប៊ីនលបបាញ់សម្លាប់អ្នកភូមិជាមួយគ្នាខណៈទៅដេកចាំស្រែនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌី ជឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ចំណែកជនរងគ្រោះដែលត្រូវបាញ់សម្លាប់ឈ្មោះ ស៊ីម ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុជាមួយគ្នា ។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួននិងប្ដីព្រមទាំងកូនស្រីបានមកដេកចាំស្រែ ។ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្រាប់តែឮប្ដីស្រែកឲ្យគេជួយ គាត់ក៏រត់មកមើលប្តី ស្រាប់តែឃើញប្ដីត្រូវគ្រាប់ គាត់បានស្រែកឲ្យគេជួយបន្ថែមទៀត តែដោយសារខ្ទមស្រែនៅឆ្ងាយពីភូមិ ហើយត្រូវចំកន្លែងសំខាន់បណ្ដាលឲ្យប្តីគាត់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុនោះតែម្ដង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះបានមកដេកចាំស្រែក្នុងខ្ទមចម្ងាយយពីភូមិប្រមាណ២គីឡូម៉ែត្រ ។ នៅជុំវិញខ្ទមសុទ្ធតែព្រៃ ហើយខ្ទមមិនមានជញ្ជាំងនិងទ្វារទៀត ងាយស្រួលក្នុងការលួចធ្វើឃាត ។បើតាមការចុះធ្វើកោសល្យវិច្ច័យ ជនសង្ស័យត្រូវបានលួចបាញ់មិនឆ្ងាយពីកន្លែងកើតហេតុប៉ុន្មានទេ ព្រោះបាញ់ចំដៃផុតខាងស្ដាំធ្លាយមកក្រោមក្លៀកខាងស្ដាំ ទើបបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ។
ប្រភពបានបន្តថា នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញគ្រាប់ដែកថ្នាំងអំពៅនៅលើរានកន្លែងកើតហេតុ ទើបធ្វើការសន្និដ្ឋានថា អាវុធដែលបាញ់មកលើជនរងគ្រោះគឺអាវុធកែច្នៃកាប៊ីន ។ ភ្លាមៗនោះសមត្ថកិច្ចបានដាក់កម្លាំងស៊ើបអង្កេតនិងស្រាវជ្រាវតាមដាន រហូតឈាមទៅចាប់ខ្លួនជនសង្ស័យបានតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនមានគំនុំជាមួយគ្នា ទើបយកកាំភ្លើងច្នៃកាប៊ីនបាញ់គ្រាប់ដែកថ្នាំងអំពៅទៅធ្វើឃាតជនរងគ្រោះតែម្តង ៕