បុរសម្នាក់ស្លាប់ ដោយសារលង់ទឹក
ខេត្តកណ្ដាល ៖ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី ២៧ កញ្ញា ២០១៦ ស្ថិតនៅចំណុចបឹងខ្វែងធំ ក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះដែលស្លាប់ឈ្មោះរ៉ន ស្នា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះនិងម្នាក់ទៀតឈ្មោះផេង ទី ភេទស្រី អាយុ៥២ឆ្នាំ (ត្រូវជាម្តាយមីង) បានបបួលគ្នាជិះទូកត្នោត ទៅបេះផ្កាស្នោនៅបឹងខ្វែងធំ ។ ពេលនោះឈ្មោះរ៉ន ស្នា ជិះទូកត្នោតទៅមុនតែម្នាក់ឯង ចំណែកស្ត្រីឈ្មោះផេង ទី កំពុងស្តារទូកត្នោតទៅតាមក្រោយ។
លុះជនរងគ្រោះអុំទូកត្នោតបានចម្ងាយប្រហែល១៥ម៉ែត្រពីច្រាំង ដល់ពាក់កណ្ដាលបឹង ក៏លិចទូកត្នោតបាត់ទាំងមនុស្ស បាត់ទាំងទូក ។ ភ្លាមនោះ ស្ត្រីឈ្មោះផេង ទី ត្រូវជាមីង និងឈ្មោះហៅ គឹមហុង ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាបងថ្លៃ បានឃើញក៏ស្រែកហៅបងប្អូន អ្នកជិតខាងឱ្យទៅជួយភ្លាមៗដែរ ។ តែដោយជនរងគ្រោះមិនចេះហែលទឹកក៏លង់ទឹកលិចបាត់ រកមិនឃើញទេ ។ លុះប្រហែលកន្លះម៉ោងក្រោយ ទើបរកសាកសពជនរងគ្រោះឃើញ ៕