1= រកឃើញលុយរាប់រយលានក្នុង ផ្ទះប្រធាននាយកដ្ឋានប្រឆាំងអំពើពុករលួយ - TTM Tv

Breaking News

រកឃើញលុយរាប់រយលានក្នុង ផ្ទះប្រធាននាយកដ្ឋានប្រឆាំងអំពើពុករលួយ

ថ្មីៗនេះនៅប្រទេសរុស្សី អនុប្រធាននាយកដ្ឋានឧស្សាហកម្មរ៉ែ និងថាមពល ព្រមទាំងជាប្រធានប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយម្នាក់ត្រូវបានគេចាប់ខ្លួន ព្រោះតែគាត់បានប្រព្រឹត្តអំពើពុករលួយទ្រង់ទ្រាយធំ។ គាត់មានឈ្មោះថា Dmitry Zakharchenko ត្រូវបានសមត្ថកិច្ចទម្លាយចូលក្នុងផ្ទះ ដើម្បីចាប់ខ្លួន ហើយរកឃើញលុយយ៉ាងច្រើនក្នុងផ្ទះនោះ មានចំនួនរហូតដល់ទៅ១២២លានដុល្លារ ដែលសុទ្ធតែជាលុយរកបានពីការប្រព្រឹត្តអំពើពុករលួយរបស់គាត់នោះ។
បើតាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយក្នុងអង្គភាពបានបាត់លុយចំនួន ២.២លានដុល្លារអឺរ៉ូ ហើយគេបានសង្ស័យថា រូបគាត់នេះគឺជាអ្នកយកលុយទាំងនោះ។ ការរកលុយពុករលួយរបស់គាត់នេះគឺបានមកពីករណីជាច្រើនដូចជា ទទួលសំណូកពីគេ សូកប៉ាន់តុលាការ និងប្រើប្រាស់អំណាចដើម្បីរំលោភអ្នកដទៃ។ ក្រោយពីមានការសង្ស័យនេះមក សមត្ថកិច្ចបានសម្រេចចិត្តទម្លាយចូលផ្ទះរបស់គាត់ ហើយភស្តុតាង ដែលរកឃើញទាំងអស់នោះគឺពិតជាដូចការសង្ស័យនោះពិតមែន។
លើសពីនេះទៀតសមត្ថកិច្ចបាននិយាយថា នេះគឺគ្រាន់តែជាលុយបន្ទាប់បន្សំរបស់គាត់តែប៉ុណ្ណោះ ចំពោះទ្រព្យផ្សេងទៀតរបស់គាត់គឺគេមិនទាន់ដឹងថា មាននៅទីណាខ្លះទៀតនោះទេដោយពេលនេះគេកំពុងតែធ្វើការស៊ើបអង្កេតបន្តហើយ។