បំបែកសំបុក្រទទួលផលចោរកម្មមួយកន្លែងនៅស្រុកសង្កែ
តាមមតិណែនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងកាមតាមការ ដឹកនាំបញ្ជារបស់ ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ដោយប្រើប្រាស់វិធានការជំនាញរបស់នគរបាល នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នា ២០១៦ កម្លាំងននគរបាលជំនាញនៃស្នងការដ្ឋានបានសហការណ៍ជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើប្រតិបត្តិការបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង និងឃាត់ ខ្លួន ជនសង្ស័យចំនួន០១ នាក់ ពាក់ព័ន្ធក្នុងករណីនេះ យក មកធ្វើការសាកសួរ ស្រាវជ្រាវនៅស្នងការដ្ឋាន ។ លោកអនុសេនីយ៍ឈឿង គឹមសុង ប្រធានក្រុមបង្ការបង្ក្រាបនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា អនុវត្តជាប្រចាំនូវមតិណែនាំរបស់ឧត្តមសេនីយ៍ស្នងការ ក៏ដូចជាឧត្តមសេនីយ៍ស្នង ការរងទទួលផែននគរបាលយុត្តិធម៌នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៦ កម្លាំងក្នុងក្រុម របស់លោកបានសហការណ៍ជាមួយកម្លាំងនៃអធិការដ្ឋាននគរ បាលស្រុកសង្កែធ្វើការបង្រ្កាបទីតាំងទទួលផលចោរកម្មមួយ កន្លែងស្ថិតនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់គឺឈ្មោះ ហឿង រ័ត្នមុន្នី ហៅតឿ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ ព្រមទាំងរកឃើញម៉ូតូចំនួន ០២ គ្រឿង ស្លាកលេខម៉ូតូ ចំនួន ០២ ស្លាក កាតគ្រីម៉ូតូចំនួន ០១ និងសម្ភារៈជាគ្រឿងបន្លាស់ម៉ូតូមួយចំនួនធំទៀត ។ ពាក់ព័ន្ឋនឹងវត្ថុតាងមួយចំនួនដែលដកហូតបាននេះ គឺជាមូលដ្ឋានដែលអាចទាក់ទងទៅនឹងព្រឹត្តិហេតុនៃអំពើ ល្មើសច្បាប់មួយចំនួនដែលកើតឡើងក្នុភូមិសាស្រ្តខេត្ត បាត់ដំបង ដែលតម្រូវឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់បំផុត ។ បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធខាងលើរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការទៅ តាមផ្លូវច្បាប់៕(រូបភាពផែននគរបាលយុត្តិធម៌ ក្រុមប្រតិកម្មរហ័ស)